កីឡា

Newcastle កំពុងស៊ើបសួរលទ្ធភាព ក្នុងការនាំយក Ramsey ពីអ៊ីតាលីមកវិញ

ក្លឹបអង់គ្លេស Newcastle នៅសប្តាហ៍នេះ បានបង្ហាញចំណាប់អារម្មណ៍ មួយយ៉ាងខ្លាំងទៅលើលទ្ធភាព នៃការដោះដូរកីឡាករខ្សែបម្រើប្រយុទ្ធ អតីតកីឡាករ របស់ក្លឹបកាំភ្លើងធំ Arsenal ម្នាក់ដែលកំពុងលេង នៅអ៊ីតាលីដើម្បីអាចត្រឡប់ មកអង់គ្លេសវិញ។

The Goal ជឿជាក់ថា Newcastle គឺបានដាក់សំណើរមួយរួចទៅហើយ សុំពិនិត្យលទ្ធភាពក្នុងការចរចា ដើម្បីនាំយកកីឡាករសញ្ជាតិវេល Aaron Ramsey ទាំងជាមួយនឹងកីឡាករផ្ទាល់ ផងនិងក្លឹបផង ។

ទោះបីជាយ៉ាងណាក្តីការចរចាគ្នា លើកនេះគឺមិនមែន ជាការចរចា ដោយផ្លូវការនោះទេ ពីព្រោះថាក្លឹប Juvenetus ប្រហែលជានឹងត្រូវរងចាំមើល ស្ថានភាពបន្ថែមទៀត នៅក្រោយចប់រដូវកាល២០២១ -២០២២ជាមុនសិន។

កីឡាករ Ramsey បច្ចុប្បន្នមានកុងត្រា ជាមួយ នឹងក្លឹប Juventus រហូតដល់ចុងឆ្នាំ២០២៣ ដែលមានន័យថា ក្លឹបនឹងមិនសូវមានសំពាធខ្លាំង នោះទេ ក្នុងការចរចាលក់ ឬរក្សាទុកកីឡាកររូបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top