លីគកំពូលអេស្បាញមួយរយៈចុងក្រោយនេះ ត្រូវបានគេជឿជាក់ថាបានចាប់ផ្តើម ទទួលជំនួយជាប្រាក់កម្ចី យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនឹងត្រូវយកមកប្រើប្រាស់ផ្តោតសំខាន់ទៅលើការជួយ ដល់វិបត្តិហិរញ្ញវត្ថុរបស់ក្លឹបទាំងឡាយ ដែលកំពុងមានបញ្ហាក្រោយកូវីដ។
La Liga ត្រូវបានគេជឿជាក់ថាទើបតែបានអនុញ្ញាតិ ក្នុងការទទួលបានកំចីរហូតទៅដល់ ២ ,៧ពាន់លានអ៊ឺរ៉ូ ដែលក្នុងនោះកុងត្រាដ៏សំខាន់មួយរបស់ក្លឹបយក្សអេស្បាញBarcelona ដើម្បីបន្តឲ្យ Lionel Messi នឹងត្រូវបានធ្វើឡើងមុនគេជាមិនខាន។
ក្នុងចំណែកនៃប្រាក់ជំនួយមួយនេះក្លឹបជាច្រើន ដែលបានទទួលបានកំចីនេះហើយ ក្នុងនោះគេជឿជាក់ថា ក្លឹបយក្សទាំងពីររបស់អេស្បាញគឺជា អ្នកដែលបានស្នើសុំកំចីច្រើនជាងគេគឺរហូតទៅដល់ ២៨០លានអ៊ឺរ៉ូរៀងខ្លួន៕
ប្រែសម្រួល៖ស៊ុនលី