ខ្សែបម្រើមកដល់ថ្មីរបស់ក្លឹប Manchester City កីឡាករ Jack Grealish បាននិយាយនៅក្នុងកិច្ចសម្ភាសន៍លើកដំបូងជាមួយក្លឹបថ្មីរបស់ខ្លួននៅក្នុងថ្ងៃនេះថា ក្រៅពី Cristiano Ronaldo និង Lionel Messi ខ្សែបម្រើ Kevin De Bruyne នេះហើយជាកីឡាករល្អជាងគេលើពិភពលោក។
Grealish បាននិយាយថា៖” ខ្ញុំធ្លាប់និយាយល្អពី De Bruyne ប៉ុន្មានដងហើយ។ ខ្ញុំតែងតែនិយាយថាក្រៅពី Ronaldo និង Messi មានតែគាត់ហ្នឹងហើយជាកីឡាករល្អជាងគេនៅលើលោកនេះ។ ខ្ញុំគិតថាគាត់ល្អម៉ាចប់ ហើយគាត់ហ្នឹងហើយក៏ជាកីឡាករដែលគេតែងមើលរំលងពីភាពរហ័សរហួនរបស់គាត់។ ដូចកាលពីរដូវកាលមុនអញ្ចឹង ខ្ញុំបានអង្គុយមើលទម្រង់លេងរបស់គាត់ជាមួយអ្នកចាត់ការរបស់ខ្ញុំ ខ្ញុំពេញចិត្តនឹងទម្រង់លេងគាត់មែនទែន ជាពិសេសពេលបង្ហើយបាល់ហ្នឹងតែម្ដង “។
កីឡាករនេះបន្តថា៖” អញ្ចឹងហើយខ្ញុំតែងហាត់លេងតាមទម្រង់គាត់រហូតមក។ និយាយទៅខ្ញុំមិនដែលលេងជាមួយគាត់ក្នុងក្លឹបដូចគ្នាម្ដងណាទេ ធ្លាប់តែលេងប្រកួតជាមួយក្លឹបគាត់ប៉ុន្មានដងដែរ ហើយខ្ញុំក៏ធ្លាប់បានអាវពីគាត់ផងដែរ អញ្ចឹងហើយគាត់ជាមនុស្សម្នាក់ ដែលខ្ញុំចង់លេងជាមួយណាស់ “។
គួរបញ្ជាក់ផងដែរថា Grealish បានចុះកុងត្រាមកលេងឲ្យ Man City នៅក្នុងថ្ងៃនេះដែលមានកុងត្រារហូតដល់ឆ្នាំ២០២៧៕
ប្រភព៖ http://sabay