គ្រូបង្វឹកជនជាតិ អេស្បាញលោក Pep Guardiola នៅសប្តាហ៍នេះ បានចេញមកធ្វើការបញ្ជាក់ថា កីឡាករឆ្នើមរបស់លោក២រូប គឺទាំង Foden និង De Bruyne នឹងមិន អាចបង្ហាញវត្តមានបានឡើយ នៅក្នុងការប្រកួតបើករដូវកាល។
ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុង ពេលដែល Man City ទើបតែបានប្រកាសចុះកុងត្រាទិញ បានកីឡាករចំណូលថ្មីមួយចំនួន ជាពិសេសកីឡាករថ្លៃខ្លួន មានតម្លៃបំផុត របស់អង់គ្លេស Jack Grealish ប្រមាណជា១០០លានផោននោះ។
លោក Pep បន្តថាកីឡាករទាំងពីរ នឹងមិនអាចបង្ហាញវត្តមាន ក្នុងការប្រកួត Community Shield ឡើយដោយក្នុងនោះលោក បានលំអិតថាដោយសារតែ Foden មានរបួសសល់ពីការប្រកួតនៅពានរង្វាន់អ៊ឺរ៉ូ ចំណែកឯ De Bruyne ក៏រងរបួសដូចគ្នាដែរកាលអំឡុង ពានរង្វាន់ជាមួយគ្នានេះ៕
ប្រែសម្រួល៖ស៊ុនលី