កីឡា

Chelsea ព្រមព្រៀងតម្លៃខ្លួន Lukaku ប្រមានជា៩៨លានផោន

ក្លឹបតោខៀវ Chelsea មកដល់ពេលនេះ ត្រូវបានគេជឿជាក់ នឹងកាន់តែខិតជិតទៅដល់ ការចុះកុងត្រា នាំយកកីឡាករ ឆ្នើមគោលដៅ របស់ខ្លួនបានហើយ បន្ទាប់ពីគ្រូបង្វឹកលោក Thomas Tuchel បានដឹកនាំក្រុម បានយ៉ាងល្អ កាលពីរដូវកាល មុនលើកពាន Champion League។

មកដល់ថ្ងៃនេះ ក្លឹបតោខៀវ Chelsea បានឈានទៅដល់ការព្រមព្រៀង រួចរាល់ហើយ ដើម្បីចំណាយប្រាក់ ប្រមាណជា៩៨លានផោន ឬប្រមាណ ជា១៣៥លានដុល្លារ ទៅឲ្យក្លឹបយក្សអ៊ីតាលី Inter Milan ហើយជឿជាក់ថា ការប្រកាសនេះ នឹងអាចធ្វើឡើង នៅសប្តាហ៍ក្រោយ។

តោខៀវ Chelsea បានចាប់ផ្តើមទាក់ទង ជាមួយនឹងកីឡាករ ប៊ែលហ្ស៊ិក រូបនេះ ពេញមួយរដូវក្តៅ ទៅហើយប៉ុន្តែជឿជាក់ថា ក៏នឹងអាចធ្វើការ លក់ចេញកីឡាករមួយចំនួន​ចេញផងដែរ ដើម្បីដោះស្រាយ និងរក្សាតុល្យភាព ហិរញ្ញវត្ថុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top