កីឡា

លោក Mourniho កាតក្រហមក្នុងការដឹកនាំ ការប្រកួតមិត្តភាព យប់មិញ

អតីតគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Spurs លោក Jose Mourinho នៅក្នុងការប្រកួតយប់មិញនេះហាក់ដូចជា មិនបានគ្រប៉គ្រងអារម្មណ៍របស់គាត់ បានល្អឡើយហើយថែមទាំងទទួលបាន កាតក្រហមទៀតបន្ទាប់ពីលោក បានបង្កសកម្មភាព លើសពីការកម្រិតរបស់អជ្ញាកណ្តាល។

ការប្រកួតមិត្តភាពប៉ុណ្ណោះរវាងក្រុម Roma និងក្រុមអេស្បាញ Real Betis កាលពីថ្ងៃសៅរ៍ម្សិលមិញប៉ុន្តែគ្រូបង្វឹករូបនេះ បានបង្ហាញនូវអារម្មណ៍ដូចជា ការប្រកួត វគ្គផ្តាច់ព្រ័ត្រដ៏សំខាន់មួយទៅវិញ។

ក្រៅតែពីកាតក្រហមគ្រូបង្វឹកលោក Mourinho ហើយនោះកីឡាករ៣នាក់ទៀតរបស់ក្រុម Roma ក៏ទទួលបានកាតក្រហម ផងដែរដោយនៅសល់គ្នាតែ៨នាក់ប៉ុណ្ណោះនិង បរាជ័យក្រោមស្នាដៃ របស់ Real Betis ក្នុងលទ្ធផ៥ទល់នឹង២៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top