ក្លឹប Barcelona បានយកឈ្នះក្រុមខ្លាំងមកពីអ៊ីតាលី Juventus ៣-០ កាលពីយប់មិញក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំដណ្ដើមពាន Joan Gamper Trophy។
ការប្រកួតនេះគេឃើញមានវត្តមានរបស់ Cristiano Ronaldo តែសោកស្ដាយអវត្តមាន Lionel Messi។ គ្រាប់បាល់ដំបូងរបស់ក្រុមលោក Ronald Koeman ធ្វើបានដោយកីឡាករចំណូលថ្មី Memphis Depay។

ខ្សែប្រយុទ្ធ Martin Braithwait ជាអ្នករកបានគ្រាប់ទីពីរ មុនពេលកីឡាករវ័យក្មេង Riqui Puig ជាអ្នកបន្ថែមគ្រាប់ទី៣។ នេះជាប្រកួតដំបូងសម្រាប់ Barcelona ចាប់តាំងពី Messi ចាកចេញពីក្លឹប។

Messi បានធ្វើសន្និសីទកាសែទកាលពីម្សិលមិញដើម្បីលាក្រុមទាំងមូល។ កីឡាករអាហ្សង់ទីនបានយំជាច្រើនលើក ព្រោះតែមិនដាច់ចិត្តចេញពី Barcelona។ Messi ត្រូវគេរំពឹងនឹងផ្លាស់ទៅ PSG ក្នុងពេលឆាប់ៗខាងមុខ៕ប្រភព៖http://sabay
