កីឡា

សហរដ្ឋអាមេរិក​ ដណ្តើមមេដាយ ច្រើនជាងគេ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ នៅប្រទេសជប៉ុន

ភ្នំពេញ ៖ សហរដ្ឋអាមេរិកគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួត កីឡាអូឡាំពិក ទីក្រុងតូក្យូ នៅប្រទេសជប៉ុន ខណៈប្រទេសចិន បានត្រឹមជើងឯករង ហើយម្ចាស់ផ្ទះជប៉ុន ឈរលំដាប់លេខ៣ បន្ទាប់ពីអាមេរិក ដណ្តើមបានមេដាយ រហូតដល់១១៣គ្រឿង ។

សហរដ្ឋអាមេរិកដណ្តើម បានមេដាយរហូតដល់១១៣គ្រឿង ក្នុងនោះមេដាយមាស ៣៩គ្រឿង មេដាយប្រាក់ ៤១ គ្រឿង និងមេដាយសំរិទ្ធ ៣១ គ្រឿង ប្រទេសចិនដណ្តើម បានមេដាយ ៨៨គ្រឿងក្នុងនោះមេដាយមាស ៣៨ គ្រឿង មេដាយប្រាក់ ៣២ គ្រឿង និងមេដាយសំរិទ្ធ ១៨ គ្រឿង និងជប៉ុនដណ្តើម បានមេដាយ ៥៨ គ្រឿង ក្នុងនោះមេដាយមាស ២៧ គ្រឿង មេដាយប្រាក់ ១៤ គ្រឿង និងមេដាយសំរិទ្ធ ១៧ គ្រឿង ។

ចំណែកតំបន់ អាស៊ីអាគ្នេយ៍វិញ ប្រទេសហ្វីលីពីព ដណ្តើមបានមេដាយមាស ១ គ្រឿង ដណ្តើមបានមេដាយ ប្រាក់២ ១ គ្រឿង និងដណ្តើម បានមេដាយសំរិទ្ធ ១ គ្រឿង ប្រទេសឥណ្ឌនេស៊ី ដណ្តើមបានមេដាយមាស ១ គ្រឿង ដណ្តើមបានមេដាយ ប្រាក់២ ១ គ្រឿង និង មេដាយសំរិទ្ធ៣ គ្រឿង ប្រទេសថៃដណ្តើម បានមេដាយមាស ១ គ្រឿង និង មេដាយសំរិទ្ធ៣ គ្រឿង និងប្រទេសម៉ាឡេស៊ី ដណ្តើមមេដាយសំរិទ្ធ១ គ្រឿង ៕ដោយ៖លី ភីលីព

Most Popular

To Top