កីឡា

អវត្តមាន Messi តែ Barcelona នៅ​តែ​អាច​ឈ្នះ Juventus ដល់​ទៅ​ ៣-០

ក្លឹប​ Barcelona បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​មក​ពី​អ៊ីតាលី Juventus ៣-០ កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​ដណ្ដើម​ពាន Joan Gamper Trophy។

ការ​ប្រកួត​នេះ​​គេ​​ឃើញ​​​មាន​វត្តមាន​របស់ Cristiano Ronaldo តែ​សោកស្ដាយ​អវត្តមាន Lionel Messi។ គ្រាប់​បាល់​ដំបូង​របស់​ក្រុម​លោក Ronald Koeman ធ្វើ​បាន​ដោយ​កីឡាករ​ចំណូល​ថ្មី Memphis Depay។

ខ្សែ​ប្រយុទ្ធ Martin Braithwait ជា​អ្នក​រក​បាន​គ្រាប់​ទី​ពីរ​ មុន​ពេល​កីឡាករ​វ័យ​ក្មេង Riqui Puig ជា​អ្នក​បន្ថែម​គ្រាប់​ទី​៣។ នេះ​ជា​ប្រកួត​ដំបូង​សម្រាប់ Barcelona ចាប់​តាំង​ពី Messi ចាកចេញ​ពី​ក្លឹប។

Messi បាន​ធ្វើ​សន្និសីទកាសែទ​កាល​ពី​ម្សិលមិញ​ដើម្បី​លា​​​ក្រុម​ទាំង​មូល។ កីឡាករ​អាហ្សង់ទីន​បាន​​យំ​ជា​ច្រើន​លើក​ ព្រោះ​តែ​មិន​ដាច់​ចិត្ត​ចេញ​ពី Barcelona។ Messi ត្រូវ​គេ​រំពឹង​នឹង​ផ្លាស់​ទៅ PSG ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ៕ប្រភព៖http://sabay

Most Popular

To Top