កីឡា

កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ២០២២ សិ្ថតក្រោមមេរោគ ខណៈការធ្វើពហិកា អំពាវនាវឲ្យមានទំហំធំ

ប៉េកាំង ៖ ការផ្តោតអារម្មណ៍ បានផ្លាស់ប្តូរភ្លាមៗ ទៅទីក្រុងប៉េកាំង នៅពេលវាំងននខ្មៅ ធ្លាក់នៅលើកីឡាអូឡាំពិកតូក្យូ ជាមួយនឹងការរីករាលដាល នៃមេរោគឆ្លង នៅប្រទេសចិន ហើយការធ្វើពហិការ មិនចូលរួមមានរយៈពេលតែ ៦ ខែប៉ុណ្ណោះចាប់តាំង ពីការចាប់ផ្តើម នៃការប្រកួតរដូវរងារ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ព្រឹត្តិការណ៍កីឡា អូឡាំពិក ទីក្រុងប៉េកាំងឆ្នាំ ២០២២ គ្រោងនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២០ ខែកុម្ភៈនៅពេលរដ្ឋ ធានីចិន នឹងក្លាយជាទីក្រុង ដំបូងគេរៀបចំ ការប្រកួតរដូវរងា និងរដូវក្តៅ ។ កន្លែងថ្មីត្រូវបានសាងសង់ ហើយខ្លះមកពីទីក្រុង ប៉េកាំង ២០០៨ រួមទាំងពហុកីឡដ្ឋានជាតិ សម្បុកសត្វស្លាប កំពុងត្រូវបានបង្កើន ខណៈប្រទេសចិនព្យាយាមបង្ហាញ ពិភពលោក នូវមុខមាត់ល្អបំផុត របស់ខ្លួន ។

ការប្រកួតកីឡាអូឡាំពិក២០២២ នឹងត្រូវធ្វើឡើងលើតំបន់សំខាន់ៗ ចំនួន ៣ គឺទីក្រុងប៉េកាំង Yanqing និង Zhangjiakou ដែលមានចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រភាគពាយព្យ នៃរដ្ឋធានីចំណែក រថភ្លើងល្បឿនលឿន នឹងតភ្ជាប់មជ្ឈមណ្ឌលទាំង៣ ។ កន្លែងប្រកួតទាំងអស់ ត្រូវបានបញ្ចប់ជាច្រើនខែមុន ហើយរដ្ឋាភិបាលចិនបានប្តេជ្ញាចិត្តថា ការរៀបចំបានដំណើរ ការដោយជោគជ័យទោះបីមាន ការរីករាលដាល នៃមេរោគឆ្លងក៏ដោយ ។

Beijing 2022 នឹងប្រែទៅ ជាទិដ្ឋភាព ឥឡូវនេះប្រទេសចិន កំពុងប្រឈមមុខនឹងការផ្ទុះឡើង នៃមេរោគធំបំផុត របស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែ បើទោះបីជាចំនួនអ្នកឆ្លង នៅតែទាបក៏ដោយបើប្រៀបធៀប ជាមួយប្រទេសជាច្រើន ។

ការឈឺក្បាល មួយទៀត សម្រាប់ព្រឹត្តិការណ៍អូឡាំពិក ទីក្រុងប៉េកាំងនិងបក្សកុម្មុយនិស្ត កំពុងកាន់អំណាចរបស់ចិន ត្រូវបានគាំទ្រដោយសកម្មជន ជនអន្តោ ប្រវេសន៍ អ៊ុយហ្គួរ និងអ្នកនយោបាយលោកខាងលិចមួយចំនួន ចំពោះការធ្វើពហិការលើកំណត់ត្រា សិទ្ធិរបស់ប្រទេស ជាពិសេសជោគវាសនា របស់ជនជាតិភាគតិចមូស្លីម ។

មនុស្សដែលហោះហើរ ចូលប្រទេសចិនពីបរទេស ត្រូវដាក់ឲ្យ នៅដាច់ដោយឡែកពីគ្នាពី ២ ទៅ ៣ សប្តាហ៍នៅក្នុងសណ្ឋាគារមួយ ហើយវាមិនច្បាស់ទេថា តើអត្តពលិក មន្រ្តីក្រុមប្រព័ន្ធផ្សព្វផ្សាយ និងអ្នកផ្សេងទៀតរាប់ពាន់នាក់ ដែលមកការប្រកួតនឹងត្រូវធ្វើដូចគ្នាដែរឬទេ ៕ដោយ៖លី ភីលីព

Most Popular

To Top