Lionel Messi ពេលនេះបានក្លាយជាតារាលេចធ្លោជាងគេនៅ Ligue 1 បន្ទាប់ពីចូលរួមជាមួយក្លឹប Paris Saint-Germain។ Cesc Fabregas បានរំឮកថា បាល់ទាត់បារាំងមិនមែនងាយស្រួលទេ។
អតីតកីឡាករ Arsenal វ័យ៣៤ឆ្នាំ Fabregas បច្ចុប្បន្នកំពុងលេងនៅក្លឹប Monaco ដែលឈរក្បែរចំណាត់ថ្នាក់របស់ PSG កាលពីរដូវកាលមុន។ ក្រុមលោក Mauricio Pochettino បានរបូតពានលីគកាលពីរដូវកាល២០២០-២១ ទៅឲ្យ Lille នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ។

Fabregas ដែលពីយុវជនរបស់ Barcelona ដូច Messi ដែលនោះ និងតែងតែឃើញដើរកម្សាន្តជាមួយគ្នា បានរំឮកទីកាន់មិត្តខ្លួនថា Ligue 1 គឺពិបាកជាងអ្វីដែលគ្រប់គ្នាមើលឃើញ។

Fabregas បាននិយាយថា ប្រាកដណាស់ ពេលដែល PSG មិនឈ្នះពានលីគ គ្រប់គ្នាឃើញវាជាគ្រោះមហន្តរាយមួយ ព្រោះពួកគេចាយលុយច្រើនណាស់។ គ្រប់គ្នាមើលឃើញថា PSG ជាគ្រប់តែមួយគត់នឹងឈ្នះពានលីគ។ ប៉ុន្តែបើមើល៥ឆ្នាំចុងក្រោយ Monaco និង Lille បានបំបែកយកពានម្នាក់ម្ដង៕ ប្រភព៖http://sabay
