ក្រុមបាល់ទាត់ជម្រើសជាតិបាល់ទាត់បុរសនៃសហរដ្ឋអាមេរិកហក់មកចំណាត់ថ្នាក់លេខ ១០ នៅក្នុងចំណាត់ថ្នាក់ FIFA សម្រាប់ខែសីហានេះ។
តាមពិតទៅក្រុមជម្រើសជាតិនេះច្រើនតែជាប់ចំណាត់ថ្នាក់លេខ ២០ ឬ ២១ តែក្រោយពីឈ្នះពាន Gold Cup ដែលជាពានសម្រាប់ទ្វីបអាមេរិកខាងជើង ក្រុមជម្រើសជាតិមួយនេះហក់មកដល់ចំណាត់ថ្នាក់លេខ ១០។
ជាមួយគ្នានេះដែរ អាមេរិកនៅពេលនេះមានកីឡាករទៅលេងនៅទ្វីបអឺរ៉ុបជាច្រើននាក់ ដោយក្នុងនោះក៏មានខ្សែបម្រើ Christian Pulisic ផងដែរ។
សូមជម្រាបផងដែរថា ក្រុមជម្រើសជាតិបែលហ្សិកនៅតែរក្សាចំណាត់ថ្នាក់លេខ ១។ ងាកមកកម្ពុជាយើងវិញ ជាប់ចំណាត់ថ្នាក់លេខ ១៧៩សម្រាប់ខែសីហានេះ៕
ប្រភព៖http://sabay