កីឡា

Real Madrid ចាប់ផ្តើមតាមដាន កីឡាករ Rudiger របស់ Chelsea

Real Madrid ក្លឹបយក្សអេស្បាញ នៅសប្តាហ៍នេះត្រូវបានគេចេញផ្សាយថា កំពុងតែមមាញឹកក្នុងការស្វែងរក កីឡាករ
ខ្សែបម្រើការពារឆ្នើមម្នាក់ ឲ្យបាននៅក្នុងរដូវក្តៅនេះ។

The Goal ហ៊ានអះអាងថា Real Madrid ពេលនេះគឺកំពុងមានការចាប់អារម្មណ៍ ទៅលើកីឡាករម្នាក់របស់ក្លឹបតោខៀវ
Chelsea កីឡាករ Antonio Rudiger ។

កីឡាករខ្សែការពារបម្រើរូបនេះត្រូវបានគេដឹងដែរថា នឹងអស់កុងត្រានៅត្រឹមផុតរដូវកាលនេះហើយ ដែលវាគឺជាឱកាសដ៏ធំបំផុត សម្រាប់
ក្លឹបអេស្បាញចរចាជាមួយនឹងកីឡាករ ប្រសិនបើChelsea និង Rudiger នឹងមិនមានអាចបន្តកុងត្រា បាននៅត្រឹមខែមករាខាងមុខ
ទេនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top