កីឡា

AT Madrid សារភាពថា បានព្យាយាម ចរចាជាមួយនឹង Messi មុនពេលទៅ PSG

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញAT Madrid បានសារភាពថា ពិតជាបានព្យាយាម ក្នុងការចរចានាំយកកីឡាករ កំពូលខ្សែប្រយុទ្ធ Lionel Messi មករួមក្លឹបពិតមែនក្រោយការ ប្រកាសចាកចេញពី Camp Nou បានភ្លាមៗនោះ។

លោកគ្រូបង្វឹកក្លឹប Diego Simeone បាននិយាយដោយផ្ទាល់ថា លោកបានធ្វើការទាក់ទង ដោយផ្ទាល់ទៅកាន់កីឡាករ វ័យ៣៤ឆ្នាំរូបនេះ និងព្យាយាមបញ្ចុះបញ្ចូលគាត់ ដើម្បីឲ្យចូលរួមក្លឹបជាមួយ នឹងអតីតមិត្តរួមក្លឹប Luis Suarez ផងដែរប៉ុន្តែមិនបានសម្រេចនោះឡើយ។

Messi និងក្រុមគ្រួសារ បានពិចារណាទាំង គួរឲ្យចាប់អារម្មណ៍ផងដែរ ចំពោះសំណើរនេះ ប៉ុន្តែនៅនាទីចុងក្រោយបានសម្រេចចិត្ត មិនទទួលយកហើយក៏បន្តអាជីព របស់ខ្លួនជាមួយនឹង ក្លឹបអ្នកមានបារាំង PSG ជំនួសវិញតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top