កីឡា

Iniesta និយាយថា គឺជារឿងដែលគួរ ឲ្យឈឺចាប់បំផុត ពេលឃើញ Messi លេងឲ្យ PSG

អតីតកីឡាករឆ្នើម និងក៏ជាវិរៈបុរស របស់ក្លឹបម្នាក់ផងដែរនោះ Xavi Iniesta នៅសប្តាហ៍នេះ បានធ្វើការលើកឡើង អំពីភាពភ្ញាក់ផ្អើល របស់លោក ចំពោះព័ត៌មាន នៃការចាកចេញ របស់កំពូលកីឡាករ មិត្តរួមក្លឹប Lionel Messi ទោះបីជាបានមាន វត្តមាននៅទីនេះ អស់រយៈពេល២១ឆ្នាំទៅហើយក្តី ។

លោក Iniesta បាននិយាយថា លោកពិតជាមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ ដែលបានឃើញ Messi លេងឲ្យក្លឹបផ្សេង ដែលមិនមែនជា Barcelona ហើយកុងត្រាជាផ្លូវការ គឺត្រូវបានធ្វើឡើងរួចទៅហើយ កាលពីយប់មិញនេះ នៅក្នុងប្រទេសបារាំង។

គួរឲ្យដឹងដែរថា Messi នឹងចុះកុងត្រារយៈពេល២ឆ្នាំ ព្រមជាមួយនឹង ជម្រើស បន្តថែម១ឆ្នាំទៀត ដោយក្នុងនោះនឹងទទួលបានប្រាក់ កម្រៃរហូតទៅដល់៣០ លានផោន ក្នុងមួយឆ្នាំ ដែលវាបានធ្វើឲ្យអ្នកគាំទ្រក្លឹប Barcelona និងមនុស្សជាច្រើនទៀត នៅពិភពបាល់ទាត់ឈឺចាប់ មិននឹកស្មានដល់ដូចគ្នាផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top