កីឡា

Man City ត្រៀមចាយលុយ រហូតទៅដល់ ១២៧លានផោនដើម្បី Kane

The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបមាន់ខ្នាយមាស Spurs ទោះបីជាកន្លងមកបានបង្ហាញថា ខ្លួនគ្មានផែនការក្នុង ការលក់កីឡាករ ខ្សែប្រយុទ្ធជួរមុខ Harry Kane ចេញក៏ពិតមែន ប៉ុន្តែក្លឹបនឹងស្តាប់សំណើរ ទាំងឡាយណាដែលមានតម្លៃខ្លួន កីឡាករលើស ឬប្រហាក់ប្រហែលនឹង១៥០លានផោន។

The Guardian ក៏បានចេញផ្សាយ ស្រដៀងគ្នាដែរថា មកដល់ពេលនេះក្លឹបមេឃខៀវ Man City នៅតែមិនទាន់បានដាច់ចិត្ត ដើរចេញពីការចរចា ជាមួយនឹង Spurs ឡើយដើម្បីទិញយក Kane ហើយថែមទាំងបានត្រៀម កញ្ចប់លុយដល់ទៅ១២៧លានផោនផងដែរ ដើម្បីចរចាម្តងទៀត។

ខណៈដែលកីឡាករហាក់ ដូចជាបានបង្ហាញបំណងចង់ផ្ទេរ ទៅលេងជាមួយនឹង Man City ខ្លាំងនោះប៉ុន្តែ Spurs នៅតែប្រកាន់ជំហ ដាច់ខាត ជាមួយនឹង តម្លៃ១៥០លានផោន ហើយក្រុមទាំងពីរក៏នឹងត្រូវប្រកួតប៉ះគ្នា នៅចុងសប្តាហ៍នេះ ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top