កីឡា

Barcelona សង្ឃឹមថា នឹងអាចបញ្ចេញកីឡាករជាច្រើនរូប ស្មើនឹងប្រាក់កម្រៃ ដែលត្រូវចំណាយ ២០០លានអ៊ឺរ៉ូ

ក្លឹបយក្សអេស្បាញ Barcelona ដែលកំពុងជួបនឹងបញ្ហាហិរញ្ញវត្ថុនោះ ត្រូវបានគេដឹងថាកំពុងតែសង្ឃឹមថា នឹងអាចស្វែងរកក្លឹបថ្មីជូនកីឡាករ ដែលកំពុងទទួលបានប្រាក់កម្រៃខ្ពស់ៗ របស់ក្លឹបចេញពីបញ្ជីដើម្បីអាចសន្សំលុយ ចំណាយបានជាច្រើនមកវិញខ្លះ។

The Goal ជឿជាក់ថា កិឡាករដែលទទួលបានប្រាក់កម្រៃច្រើនៗ ជាច្រើននាក់នឹងត្រូវដាក់លក់ចេញហើយ បែរទៅរកកីឡាករដែលមានប្រាក់កម្រៃ ទាមទារធូរវិញដូចជា នៅថ្នាលយុវជនជំនួសវិញ។

កីឡាករទាំងនោះដែលត្រូវបានគេមើលអាចមើលឃើញថា មានដូចជា Coutinho, Umtiti និង Pjanic ជាដើមនឹងអាចជួយដល់ ហិរញ្ញវត្ថុរបស់ ក្លឹបយ៉ាងហោចណាស់២០០លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំខណៈដែលបច្ចុប្បន្នក្លឹបកំពុងជាប់បំណុល រហូតទៅដល់១,៣ពាន់លានអ៊ឺរ៉ូទៅហើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top