កីឡា

Man City ​ផ្ដោត​តែ​លើ​ការ​ចង់​បាន Kane ​ប៉ុណ្ណោះ ​មិន​ចង់​បាន Ronaldo ​ទេ​

​ក្រុម Manchester City ​នៅ​តែ​បន្ដ​ការ​ផ្ដោត​ទៅ​លើ​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Harry Kane ​ម្នាក់​ប៉ុណ្ណោះ ​មិន​មាន​ចិត្ត​ចង់​បាន Cristiano Ronaldo ​នោះ​ទេ។

​ប្រភព​នៅ​អង់គ្លេស​បាន​ចុះ​ផ្សាយ​ថា​ភ្នាក់ងារ​ទីផ្សារ​របស់ Cristiano Ronaldo ​បាន​ផ្ដល់​សំណើរ​ទៅ​ក្លឹប Manchester City ​ដែល​ពួកគេ​អាច​យក​កីឡាករ​ព័រទុយហ្គាល់​នេះ​បាន​ត្រឹម​តម្លៃ​ខ្លួន​ផ្ដាច់​កុងត្រា​២៥​លាន​ផោន​ប៉ុណ្ណោះ។ ​តែ​យ៉ាងណា ​ក្រុម​របស់​លោក Pep ​នៅ​តែ​បន្ដ​ការ​ផ្ដោត​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Kane ​ដដែល ​ដោយ​មិន​គិត​ទៅ​រក​អ្នក​ដទៃ ​ឬ​ចាប់​អារម្មណ៍​លើ Ronaldo ​នោះ​ទេ។ ​

​ដោយ​រហូត​មក​ដល់​ពេល​នេះ ​ក្រុម​ការងារ​របស់ Man City ​នៅ​តែ​បន្ដ​ជជែក​ជាមួយ​ក្រុម Spurs ​ដើម្បី​រក​ដំណោះស្រាយ​និង​ផ្លូវ​ដើម្បី​ផ្ទេរ Kane ​ឱ្យ​បាន​។ ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម Spurs ​ថ្នាក់​ដឹក​នាំ​ក្លឹប​នេះ​នៅ​តែ​បន្ដ​ចង់​បាន​តម្លៃ​ផ្ដាច់​កុងត្រា​រហូត​ដល់​១៥០​លាន​ផោន​ដដែល​ពី​ក្រុម Man City ​ទើប​ពួកគេ​យល់​ព្រម​លក់​ប្រធាន​ក្រុម​សញ្ជាតិ​អង់គ្លេស​នេះ​ឱ្យ។ ​

​រំលឹក​ថា​ក្រុម Manchester City ​បាន​ចំណាយ​ប្រាក់​រហូត​ដល់​១០០​លាន​ផោន​ដើម្បី​ទិញ​យក Jack Grealish ​ពី​ក្រុម Aston Villa ​ទៅ​ហើយ។ ​ការ​ចំណាយ​នេះ ទើប​បាន​ជា​ពួកគេ​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​យក Kane ​ព្រោះ​បើ​ទិញ​មក​តម្លៃ​ខ្លួន​ជាង​១០០​លាន​ផោន​ទៀត​ទៅ​ហើយ៕ ​

Most Popular

To Top