មកដល់ពេលនេះកីឡាករ ខ្សែបម្រើបារាំង Paul Pogba នៅសល់កុងត្រាចាស់ ដែលមានសុពលភាពមិនដល់១ឆ្នាំទៀត ឡើយប៉ុន្តែដំណើរការនៃការចរចាបន្តកុងត្រា គឺនៅតែស្ថិតក្នុងតំណាក់កាល ព្យាយាមនៅឡើយ។
Paul Pogba នឹងមិនចាកចេញឡើយពី ក្លឹបបិសាចក្រហម Man UTD ឡើយសម្រាប់រដូវក្តៅ នេះបើយោងតាមការបញ្ជាក់របស់គ្រូបង្វឹករបស់ក្លឹបលោក Ole Solskjare ជាការឆ្លើយតបទៅនឹងដំណឹងនានា ពាក់ព័ន្ធនឹងកីឡាករ។

ទោះបីជាយ៉ាងណាក្តីមួយរយៈចុងក្រោយនេះ Pogba នៅតែមានព័ត៌មានការផ្ទេរចេញ ទៅលេងជាមួយ នឹងក្លឹបផ្សេងទៀតដូចជា Real Madrid, Juventus និង PSG ជាដើមផងទោះបីជាការពិភាក្សាគ្នា បន្តកុងត្រាថ្មីបានធ្វើឡើងតាំងតែ ពីខែកក្កដាមកហើយក្តី។
លោក Solskjare បានបញ្ជាក់ថាដោយច្បាស់ៗថា កីឡាកររូបនេះ នឹងមិនចាកចេញត្រឹមថ្ងៃទី៣១ខែសីហានេះឡើយ ហើយ Pogba នឹងបន្តរស់នៅទីនេះ Old Trafford ទោះបី ជាកិច្ចព្រមព្រៀង ណាមួយមិនទាន់ ត្រូវបានធ្វើឡើងជាផ្លូវការក្តី៕
ប្រែសម្រួល៖ស៊ុនលី
