ក្រុមនៅលីគកំពូលបារាំង Marseille ដែលត្រូវប្រកួតប៉ះ នឹងក្រុម Nice កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានប្រកាសផ្អាក ជាបណ្តោះអាសន្ន ក្រោយពេល ដែលក្រុមភ្ញៀវ បានបដិសេធ ចាកចេញពីបន្ទប់ប្តូរសម្លៀក បំពាក់ខណៈដែលអ្នកគាំទ្ររបស់ Nice បាននាំគ្នាសម្រុកចូលទីលាន ប្រកួតយ៉ាងរញ៉េរញ៉ៃ។
អជ្ញាធរបាន សម្រេច ផ្លុំកញ្ចែបញ្ចប់ការប្រកួតត្រឹមនាទីទី៧៥ ដោយសារហេតុការណ៍មួយនេះ ហើយមកដល់ពេលនេះតាមច្បាប់ គឺមានការផ្តល់លទ្ធផល ប្រកួត ៣ទល់នឹង០តែម្តង ប៉ុន្តែវាកំពុងត្រូវបានគេយកមកធ្វើការ ត្រួតពិនិត្យពិចារណាម្តង ទៀតជាមុនសិន។
អ្នកគាំទ្ររបស់ Nice បាននាំគ្នាគប់ទៅលើក្រុមកីឡាករ របស់ Marseille និងព្រមទាំងបានបង្ក ទៅជាការវាយតប់គ្នា រវាងអ្នកគាំទ្រនិងគាំទ្រផងដែរ៕
ប្រែសម្រួល៖ស៊ុនលី