កីឡា

Marseille បាន​ដេញ​ Gattuso ពី​តំណែង​គ្រូបង្គោល​

ក្លឹប​ Marseille បាន​បណ្ដេញ​លោក​ Gennaro Gattuso ពី​តំណែង​គ្រូបង្គោល​របស់​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​។

Gattuso បាន​ដឹកនាំ​ក្លឹប​បារាំង​នេះ​តាំង​ពី​ដើម​រដូវកាល​ឆ្នាំ​២០២៣/២៤​មក​ ដោយ​ដឹកនាំ​បាន​ ២៤ប្រកួត​ ឈ្នះ​៩ប្រកួត​ ស្មើ​៨ប្រកួត​ និង​ចាញ់​៧ប្រកួត​។
យ៉ាង​ណា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Marseille មិន​សូវ​ជា​ឈរ​ជើង​ក្នុង​ប្រកួត​ Ligue 1 បាន​ល្អ​ប៉ុន្មាន​ទេ​ ដោយ​នៅ​ខណៈ​នេះ​ក្លឹប​នេះ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៩ មាន​៣០​ពិន្ទុ​ ខណៈ​ PSG នាំ​មុខ​មាន​ ៥៣ពិន្ទុ​។
Gattuso ជា​គ្រូបង្គោល​មាន​បទពិសោធន៍​ក្លឹប​ធំៗ​មួយ​ចំនួន​ដូច​ជា​ Valencia, Napoli និង​ AC Milan៕

Most Popular

To Top