កីឡា

David Beckham បន្តការចរចាបញ្ចប់ អាជីព Messi នៅ Inter Miami

កំពូលកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានធ្វើឲ្យពិភពបាល់ទាត់ ភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចទៅហើយ កាលពីពាក់កណ្តាលរដូវក្តៅកន្លងមកនេះតាមរយៈ ការសម្រេចចិត្ត ចាកចេញពីក្លឹប Barcelona ដែលធ្លាប់រស់នៅ ជាមួយគ្នារយៈពេល២១ឆ្នាំមកហើយនោះ។

ទីបំផុត Messi បានសម្រេចចិត្តបន្តកុងត្រា រយៈពេល២ឆ្នាំ ជាមួយនឹងក្លឹប PSG រហូតដល់ឆ្នាំ២០២៣ប៉ុន្តែទោះបីជាយ៉ាងណាក្តី The Mirror បានអះអាងថាកីឡាកររូបនេះនៅតែ កំពុងបន្តចរចាជាមួយនឹងក្លឹប Inter Miami នៅឡើយអំពីការផ្ទេរទៅលេងនៅអាមេរិក ដើម្បីបញ្ចប់អាជីពរបស់ខ្លួននៅទីនោះ។

គួរឲ្យដឹងដែរថាម្ចាស់ក្លឹប Inter Miami លោក David Beckham ធ្លាប់បានសន្យាហើយថា នឹងនាំយកកំពូលតារាឆ្នើមៗ ទៅកាន់កីឡាដ្ឋានដែលមានមូលដ្ឋាន នៅភាគខាងត្បូងទីក្រុង Florida មួយនេះ ព្រមជាមួយនឹងកំពូលកីឡាករ Cristiano Ronaldo ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top