កីឡា

​នេះតម្លៃកង់ អគ្គិសនី មាន LED ​នៅ​ដៃ​កង់ សាកភ្លើងពេញ ​ជិះបាន ៨០គីឡូម៉ែត្រ

​ក្រុមហ៊ុន​អង់គ្លេស Bird តែងតែផលិត កង់អាគុយ (scooters) ទើបនឹងបញ្ចេញផលិតផលថ្មី សន្លាងមួយទៀតគឺ «Bird e-Bike ជាកង់អគ្គិសនី» ទាំងការឌីហ្សញរូបរាង និងផលិតដោយ LG ។

​កង់អគ្គិសនី មួយនេះមាន​ភ្ជាប់ដោយ Bluetooth, LED ជាអេក្រង់លើដៃកង់ បង្ហាញពីល្បឿន កំពុងធាក់ និងល្បឿន សរុបធ្លាប់ធាក់ពីមុន រួមទាំងប្រាប់ពីលេខថាមពលថ្ម ដែលអ្នក នឹងត្រូវសាកភ្លើងបន្ថែម បើសិនវាជិតអស់ ។

​កង់របស់ក្រុមហ៊ុន Bird នេះបំពាក់ដោយ ថាមពលថ្មកម្លាំង 36v ទំហំ 12.8Ah (អំពែម៉ោង) អាចដោះចេញពីកង់ មកសាកក្រៅបាន។ បើអ្នកសាក​ពេញ​ម្ដងជិះបាន ៨០គីឡូម៉ែត្រ រត់ល្បឿនលឿនបំផុត ២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

​តម្លៃម៉ូឌែលដំបូងចាប់ពី ២២២៩ ដុល្លារ មានពីរពណ៌ឲ្យរើសគឺ ពណ៌ប្រផេះនិងខ្មៅ មានប្រភេទសម្រាប់ប្រុសៗ និងសម្រាប់ស្រីៗផងដែរ។ វានឹងអាចចេញលក់នៅអាមេរិក និងអឺរ៉ុបនៅចុងឆ្នាំនេះ។

​នាយកប្រតិបត្តិក្រុមហ៊ុន Bird Bike លោក Travis Vanderzanden លើកឡើងថា៖ “ទៅថ្ងៃអនាគត មធ្យោបាយធ្វើដំណើរទាំងអស់សុទ្ធសឹង ដំណើការដោយថាមពលអគ្គិសនី។ ជាក់ស្ដែង ក្រុមហ៊ុនរបស់យើងប្រឡូកក្នុងទីផ្សារ យានយន្ត អគ្គិសនី ជាច្រើនឆ្នាំមកហើយ ឆ្នាំនេះយើងនឹងបង្ហាញ ផលិតផលថ្មីមួយទៀត សម្រាប់ជាជម្រើស ដល់អតិថិជន ដើម្បីសម្រួល ដល់ការងារពួកគេ ៕”

Most Popular

To Top