កីឡា

Chelsea បន្តទាក់ទង ជាមួយនឹង Kounde

ក្លឹបតោខៀវ Chelsea កំពុងតែព្យាយាម ក្នុងការសម្រេច ឲ្យបានការដោះដូរមួយ ចុងក្រោយទៀត សម្រាប់រដូវក្តៅនេះ ប៉ុន្តែជឿជាក់ដែរថា ក៏នឹងត្រូវចាំបាច់ដោះលែងកីឡាករមួយចំនួនខ្លះ ដើម្បីអាចប្រមូលលុយ បានជោគជ័យ។

The Goal បានសរសេរថា Chelsea មកដល់ពេលវេលានេះ ទៅហើយគឺកំពុងនៅតែធ្វើការទាក់ទង ជាមួយនឹងកីឡាករឆ្នើម Jules Kounde របស់ក្លឹប Sevilla នៅលើយ ខណៈដែលខ្លួនក៏កំពុងប្រកាសលក់ កីឡាករខ្សែការពារ Kurt Zouma ចេញផងដែរ។

West Ham ដែលជាក្លឹបមានមូលដ្ឋាន នៅក្នុងទីក្រុងឡុងដូចគ្នា នោះត្រូវបានគេដឹងថា បានឈានទៅដល់ការព្រមព្រៀងគ្នា ជាពាក្យសំដីរួចហើយដើម្បីផ្ទេរ Zouma ចេញពី Stamford Bridge ក្នុងតម្លៃខ្លួនប្រមាណជា ២៦លានផោន។

Chelsea បានតាមទាក់ទងជាមួយនឹង Kounde ជាយូរមកហើយ ប៉ុន្តែនៅមិនទាន់ធ្វើការទាក់ទង ជាផ្លូវការជាមួយនឹង Sevilla នៅឡើយទេ គឺត្រូវរងចាំរហូតដល់មាន កញ្ចប់ប្រាក់គ្រប់គ្រាន់ ប៉ុន្តែការទំនាក់ទំនងជាមួយនឹង ភ្នាក់ងារកីឡាករ នៅតែបន្តមាននៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top