កីឡា

Rice បដិសេធបន្តកុងត្រាថ្មី​ ដើម្បីបើកផ្លូវ ចាកចេញពី West Ham

The Goal នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករខ្សែបម្រើការពារឆ្នើម របស់ក្លឹបញញួរធំ West Ham កីឡាករ Declan Rice ទីបំផុតគឺពិតជាបានសម្រេចចិត្ត មិនបន្តកុងត្រាថ្មីជាមួយនឹងក្លឹបឡើយ ក្នុងពេលដែលកំពុងមានព័ត៌មាន អំពីការផ្ទេរចាកចេញពីក្លឹប។

Chelsea ដែលតែងតែចង់បានកីឡាករ Rice នោះនៅតែបន្តចិត្ត ក្នុងការចរចាជាមួយនឹង West Ham នៅឡើយហើយនេះ នឹងក្លាយទៅជាដំណឹងដ៏ល្អមួយទៀត សម្រាប់ម្ចាស់ពាន រង្វាន់ Champion League មួយនេះពីព្រោះថា Rice ហាក់ដូចជាបានសម្រេចចិត្តរួចទៅហើយ អំពីអនាគតរបស់គាត់តាមរយៈការបដិសេធកុងត្រាថ្មី ។

តារាឆ្នើមរបស់អង់គ្លេសរូបនេះផងដែរក៏ត្រូវបានគេមើលឃើញ កំពុងត្រូវបានទាក់ទងពីសំណាក់ក្លឹបធំៗផ្សេងទៀត ដូចជាបិសាចក្រហម Man UTD និងមេឃខៀវ Man City ផងដែរ ទោះបីជាគាត់នៅសល់កុងត្រា ថ្មីដល់ទៅ៣ឆ្នាំទៀត ក្តីជាមួយនឹង West Ham ដែលមិនដែលមានបំណង លក់កីឡាកររូបនេះឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top