កីឡា

West Ham បំបាក់ Chelsea ក្នុងទឹកដីយក៣ពិន្ទុងាយៗ

រូបភាពពី៖​ AFP

៣គ្រាប់របស់ក្រុមញញួរធំ West Ham ក្នុងទឹកដីលើក្រុមភ្ញៀវ Chelsea បានធ្វើឲ្យក្រុមយកបាន៣ពិន្ទុងាយៗក្នុងសប្តាហ៍នេះ។

គ្រាប់បាល់ដំបូងធ្វើឡើងតាំងតែពីនាទីទី៧ដោយកីឡាករ Aguerd ប៉ុន្តែត្រុវបានតាមស្មើដោយកីឡាកររបស់ Chelsea នៅនាទីទី២៨ហើយការប្រកួតបានអូសបន្លាយ ដល់ចប់តង់ទី១ដោយមិនមានគ្រាប់បាល់បន្ថែមនោះទេ។

ចូលដល់តង់ទី២កីឡាករ Antonio បានបន្ថែម១គ្រាប់ទៀតនៅនាទីទី៥៣ធ្វើឲ្យ West Ham នាំមុខមុនទាំងប្រផិតប្រផោយប៉ុន្តែអាចបន្ថែមមួយគ្រាប់ទៀតនៅនាទី៩០បូក៥ដោយកីឡាករ Paqueta ។

ពិន្ទុ៣បន្ថែមនេះធ្វើឲ្យ West Ham មាន៤ពិន្ទុសរុបក្នុងដៃឈរនៅលេខរៀងទី៦បណ្តោះអាសន្នក្នុងតារាងខណៈដែល Brighton និង Man City ដែលឈ្នះជាប់ទាំង២ប្រកួតនោះមាន៦ពិន្ទុឈរនៅកំពូលតារាង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top