កីឡា

កីឡាករ​វ័យ​២០ឆ្នាំ​ ជ្រើស​រើស​ផ្លាស់​មក​ West Ham ចោល​ Chelsea

ខ្សែប្រយុទ្ធ​ Elye Wahi សុខ​ចិត្ត​ជ្រើស​រើស​ផ្លាស់​មក​ក្លឹប​ West Ham United ចោល​ក្លឹប​ Chelsea។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Gaol នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​តាម​ RMC Sports មូលហេតុ​នោះ​គឺ​ West Ham ឲ្យ​តម្លៃ​ខ្លួន​ថ្លៃ​ច្រើន​ជាង​ Chelsea ដោយ​ខាង​ West Ham ហ៊ាន​ឲ្យ​ Wahi រហូត​ទៅ​ដល់​ ៣៨លាន​ដុល្លារ​ ខណៈ​ Chelsea ហ៊ាន​ឲ្យ​ត្រឹម​ ២៧លាន​ដុល្លារ​ ។

ណា​មួយ​ទៀត​ Wahi ជឿជាក់​ថា​ បើ​គេ​ផ្លាស់​ទៅ​កាន់​ West Ham គេ​មាន​ឱកាស​ច្រើន​ក្នុង​ការ​បញ្ចេញ ​សមត្ថភាព​ច្រើន​ជាង​ផ្លាស់ ​ទៅ​លេង​ឲ្យ​តោខៀវ​។

Wahi ជា​ខ្សែប្រយុទ្ធ​ទើប​មាន​វ័យ​២០ឆ្នាំ​ ដោយ​ជា​កីឡាករ​បណ្ដុះបណ្ដាល​ដោយ​ក្លឹប​ Montpellier ។ កីឡាករ​នេះ​មក​លេង​ឲ្យ​ក្រុម ឈុតធំ​ក្លឹប​នេះ​រយៈពេល​៣រដូវកាល​ហើយ​ ដោយ​ចូល​លេង​បាន ​៩១ប្រកួត​ និង​ស៊ុត​ចូល​ ៣២គ្រាប់​៕

Most Popular

To Top