កីឡា

Man City នៅតែចង់បាន Kane ជាងទោះកំពុងមានព័ត៌មាន ជាមួយនឹង CR7 ក្តី

The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ទោះបីជាមានព័ត៌មាន និងមានទំនាក់ទំនងជាមួយនឹង កំពូលកីឡាករ CR7 ក្តីប៉ុន្តែ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ត្រូវបានគេជឿជាក់ថានៅតែដាក់ ការងារអទិភាពចំពោះ ខ្សែប្រយុទ្ធ Harry Kane ដដែល។

Man City នឹងត្រូវបំបែកកំណត់ត្រាចាស់ដែលខ្លួន ទើបតែធ្វើបានកាលពីពេល បានសម្រេចចិត្តទិញយក Jack Grealish ក្នុងតម្លៃខ្លួនប្រមាណជា១០០លានផោន នោះម្តងទៀតតាមរយៈការចំណាយ ទៅលើកីឡាករ Harry Kane ទោះបីជាប្រធានក្លឹប Spurs លោក Daniel Levy ធ្លាប់បានអះអាងហើយថានឹងមិនលក់ Kane ចេញជាដាច់ខាតក្តី។

គួរឲ្យដឹងដែរថា Man City នៅតែមិនទាន៉អាចស្វែងរកកីឡាករ ជំនួសតំណែងរបស់ Sergio Aguero ដែលបានសម្រេចចិត្ត ចាកចេញទៅលេងជាមួយនឹង Barcelona នោះបាន នៅឡើយដោយតែងតែមាន ឈ្មោះ Kane ជាកីឡាករគោលដៅ ជាប់មកជានិច្ច៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top