កីឡា

អីយ៉ាស់! Real Madrid ​ស្នើ​ទិញ Mbappe ​ហើយ​ក្នុង​តម្លៃ​កប់​ក្ដោង​តែ​ម្ដង​

ក្រុម Real Madrid ​បាន​ដាក់​សំណើរ​ទិញ​យក​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​ពី​ក្រុម PSG ​ហើយ ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​បារាំង​នេះ​បដិសេធ​កុងត្រា​ថ្មី​ជា​ច្រើន​លើក​មក​ហើយ។

​ប្រភព​នៅ​បារាំង​បាន​បញ្ជាក់​ថា​ក្រុម PSG ​ព្យាយាម​រក្សា​ទុក​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​ណាស់ ​ដោយ​បាន​ដាក់​សំណើ​បន្ដ​កុងត្រា​ថ្មី​៣​ជម្រើស​ហើយ តែ​ចុង​ក្រោយ​នៅ​តែ Mbappe ​បដិសេធ​ដដែល។ ​ខណៈ​ដែល​កុងត្រា​ចាស់​របស់​គេ​នឹង​ផុត​កំណត់ ​នៅ​ត្រឹម​ឆ្នាំ​នេះ​ទៅ​ហើយ។ ​មើល​ឃើញ​ពី​ការ​មិន​ចង់​បន្ដ​លេង​នៅ​បារាំង​នេះ​ហើយ ទើប​បាន​ជា Real Madrid ​ចូល​ខ្លួន​ភ្លាម​តែ​ម្ដង។

​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​មួយ​នេះ ត្រូវ​បាន​គេ​ដឹង​ថា​ បាន​ចូល​ខ្លួន​ដេញ​ថ្លៃ​ជា​លើក​ដំបូង ​ដោយ​ដាក់​តម្លៃ​ ដល់​ទៅ​១៦០​លាន​អឺរ៉ូ​ឯ​ណោះ។ ​ដោយ​តម្លៃ​នេះ ​គឺ​ពិត​ជា​ថ្លៃ​ខ្លាំង​មែនទែន​ហើយ ព្រោះ​កុងត្រា​គេ​ នៅ​សល់​ត្រឹម​តែ​១​រដូវ​កាល​ទៀត​ទេ។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី PSG ​នៅ​មិន​ទាន់​សម្រេច​ចិត្ត​យ៉ាង​ណា​ទេ។ ​ពួកគេ​នៅ​តែ​ចង់​រក្សា​អតីត​កីឡាករ Monaco ​នេះ​ដដែល៕

ប្រភព៖ http://sabay

Most Popular

To Top