កីឡាករខ្សែបម្រើអន្តរជាតិបារាំង Bakayoko មកដល់ពេលនេះនៅតែមិនអាចបង្ហាញសមត្ថភាពថា សាកសមជាកីឡាករឈុត១១នាក់ដំបូង របស់ក្លឹបតោខៀវ Chelsea ក្រោម ការដឹកនាំរបស់គ្រូបង្វឹកលោក Tuchel ឡើយហើយក៏កំពុងស្វែងរកច្រកចាកចេញ ផងដែរ។
The Goal បានអះអាងថាក្លឹបតោខៀវ Chelsea និង AC Milan គឺបានឈានទៅដល់កិច្ចព្រមព្រៀងគ្នា សាជាថ្មីម្តងទៀតដើម្បីផ្ទេរកីឡាកររូបនេះ ទៅលេងនៅអ៊ីតាលីក្នុងលក្ខខណ្ឌខ្ចីជើងហើយនឹងអាចទទួលបានកុងត្រា ជាផ្លូវការតែម្តងនៅបញ្ចប់រដូវកាលនេះ។
គួរឲ្យដឹងដែរថាចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Monaco មកកីឡាករ Bakayoko មិនអាចធ្វើឲ្យមានលទ្ធផលល្អពេលនៅទឹកដី Stamford Bridge ឡើយប៉ុន្តែបែរជាបានបង្ហាញ
ទំរង់លេងបានយ៉ាងល្អជាមួយនឹង AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី