កីឡា

ដឹង​ថ្ងៃ​ Ronaldo ​នឹង​ចូល​ប្រកួត​ឱ្យ​ Man Utd ​វិញ​ហើយ

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ផ្ទេរ​មក​លេង​ឱ្យ​ក្រុម Manchester United ​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​រូបគេ​​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម Juventus ​។

​ការ​ត្រលប់​មក Old Trafford ​ជា​លើក​ទី​២​នេះ ​ត្រូវ​បាន Ronaldo ​ចាត់​ទុក​ថា​ជា​ការ​ ត្រលប់​មក​ផ្ទះ​វិញ ​ក្រោយ​ពី​បាន​ចេញ​ទៅ​ប្រកប​អាជីព ​នៅ​ក្លឹប​ដទៃ​ជាង​១០​ឆ្នាំ​មក​នេះ ​។ ​ខណៈ​ដែល​អ្នក​គាំទ្រ ​ក៏​បាន​ស្វាគមន៍​និង​រំភើប​ជាមួយ​វត្តមាន​ របស់​គេ​ត្រលប់ ​មក​វិញ​នេះ​ផង​ដែរ ។ ​ដោយ​នៅ​លើ​បណ្ដាញ​សង្គម IG ​ផ្លូវ​ការ​របស់ Man Utd ​កើន​អ្នក​គាំទ្រ​ដល់​ទៅ​ជាង​១ ​លាន​នាក់​ឯ​ណោះ។

ដោយ​ឡែក​ការ​មក​ដល់​ របស់​គេ​នេះ ​ក៏​នឹង​មិន​អាច​បង្ហាញ​ខ្លួន​ភ្លាម​ៗ​ដែរ ។ ​ដោយសារ​តែ Ronaldo ​មាន​របួស​ដៃ​តាំង​ពី​នៅ​ក្រុម Juventus ​ម្ល៉េះ ។ ​ដូច្នេះ​ហើយ​ប្រកួត​ចុង​សប្ដាហ៍ ឬ​អាច​និយាយ​បាន​ថា​នៅ​ជម្រើស​ជាតិ​ក៏​ទំនង​ជា​គេ​មិន​អាច​ទាន់​ចូល​លេង​ដែរ ។ ​តែ​ប្រភព​នៅ​អង់គ្លេស​ជឿ​ថា ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​នេះ នឹង​អាច​ចូល​លេង​បង្ហាញ​ខ្លួន​ក្នុង​ឯកសណ្ឋាន Man Utd ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១១​ខែ​ក្រោយ​ឯ​ណោះ ដែល​ជា​ការ​ប្រកួត​ទល់​ក្រុម Newcastle United ​ក្នុង​កីឡដ្ឋាន Old Trafford ​ផ្ទាល់៕

Most Popular

To Top