មកដល់នាទីចុងក្រោយនេះ ក្លឹបយក្សអេស្បាញ Real Madrid កំពុងរៀបចំផែនការដើម្បីតម្រូវ ក្រុមរបស់ខ្លួនក្នុងពេល ដែលព្យាយាមបន្ត
ចរចានាំយកកីឡាករ ម្ចាស់ពានរង្វាន់ពិភពលោក Mbappe ។
ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង Real Madrid ត្រូវបានគេដឹងថា កំពុងប្រកាសដាក់ លក់កីឡាករខ្សែប្រយុទ្ធ Eden Hazard ដោយសង្ឃឹម
ថានឹងអាចបន្ថែមកញ្ចប់លុយ ដើម្បីចរចានាំយកកីឡាករខ្សែប្រយុទ្ធ Mbappe រូបនេះពី PSG ឲ្យបាន។

The Goalហ៊ានអះអាងថា Real Madrid ត្រូវការបង្កើតចន្លោះសម្រាប់កីឡាករ Mbappe យ៉ាងហោចណាស់ ១៧០លានផោន ដើម្បីអាចសម្រេចការងារនេះបានជោគជ័យ ដូចនេះកីឡាករ Hazard ម្នាក់មិនគ្រប់គ្រាន់នោះទេ ដែលចាំបាច់ត្រូវបន្ថែមដាក់លក់ កីឡាករផ្សេងទៀតដូចជា Marco Asencio ឬ
Rodrygo ផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
