កីឡាករបារាំង Antoine Griezmann នៅចុងម៉ោងនៃទីផ្សារដោះដូររដូវក្តៅនេះ ត្រូវបានក្លឹប Barcelona អនុញ្ញាតិឲ្យវិលត្រឡប់ ទៅចូលរួមជាមួយនឹងក្លឹបចាស់ AT Madrid វិញហើយក្រោយការរស់នៅទីនេះអស់រយៈពេល ប៉ុន្មានរដូវកាលប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក្តីការវិលត្រឡប់លើកនេះ គឺធ្វើឡើងក្នុងលក្ខខណ្ឌខ្ចីជើងដែលមានរយៈពេល២ឆ្នាំ ជាមួយនឹងជម្រើសក្នុងការផ្ទេរដាច់ទៅ AT Madrid ក្នុងតម្លៃខ្លួន ប្រមាណជា៤០លានអ៊ឺរ៉ូ នៅចុងបញ្ចប់នៃកុងត្រា។

ការផ្ទេរលើកនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រក្លឹបនិងលីគអេស្បាញខណៈដែល កីឡាករម្ចាស់ពានរង្វាន់ពិភពលោករូបនេះ គឺអាចវិលទៅរកទីកន្លែង ដែលគាត់បានសាងស្នាដៃនិងកេរ្ត៍ឈ្មោះយ៉ាងល្បីល្បាញ ក្នុងអាជីពជាកីឡាករបាល់ទាត់ដំបូង៕
ប្រែសម្រួល៖ស៊ុនលី
