កីឡា

Griezmann និយាយថា លីកអាមេរិក គឺជាអទិភាពបំផុត សម្រាប់គាត់ពេលនេះ

ប្រភព៖ AFP

កីឡាករបារាំង Griezmann បានចេញមកនិយាយច្បាស់ៗ ហើយថាអំពីបំណង របស់គាត់ក្នុងការផ្ទេរ ទៅលេងនៅលីគ កំពូលអាមេរិក ។

កាលពីដើម រដូវក្តៅកីឡាករ ក៏ធ្លាប់បានបញ្ជាក់ច្បាស់ ហើយដែរថា គាត់តែងតែពីនិត្យ មើលយ៉ាងដិត ដល់បំផុត ចំពោះលទ្ធភាពក្នុង ការផ្ទេរទៅលេងជាមួយនឹងក្លឹប Inter Miami ជាពិសេសជាមួយ នឹងកីឡាករ Lionel Messi។

គួរឲ្យដឹងដែរ ទោះបីជាយ៉ាងណាក្តីកុងត្រា របស់គាត់បច្ចុប្បន្នជាមួយនឹងក្លឹប AT Madrid គឺនឹងមានរហូតទៅដល់ឆ្នាំ២០២៦ ហើយបច្ចុប្បន្នកំពុងជាប់ភារកិច្ចជាមួយ នឹងក្រុមជម្រើសជាតិបារាំងផង ទើបធ្វើឲ្យការសម្រេចចិត្ត នៅមិនទាន់បានធ្វើឡើង។

កន្លងមកក៏មានព័ត៌មានថា គាត់នឹងអាចផ្ទេរទៅ លេងនៅលីគអារ៉ាប់ ជាមួយនឹងកីឡាករអតីត ក្រុមជម្រើសជាតិដូចជា N’Golo Kante និងកីឡាករ Karim Benzema ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top