កីឡា

Man UTD ពិចារណាផ្ទេរ កីឡាករខ្សែប្រយុទ្ធ អត់មានតម្លៃខ្លួនម្នាក់

ប្រភព៖ AFP

The Goal ចេញផ្សាយ នៅថ្ងៃនេះបានសរសេរថា ក្លឹបបិសាចក្រហម Man UTD កំពុងពិចារណាក្នុងការផ្ទេរ យកកីឡាករ អតីតខ្សែប្រយុទ្ធ របស់ក្លឹប Aston Villa ម្នាក់មករួមក្លឹប ។

កីឡាករខ្សែប្រយុទ្ធ Anwar El Ghazi ដែលបច្ចុប្បន្នមានឈ្មោះ ជាកីឡាករដែលគ្មានតម្លៃខ្លួននោះ នឹងអាចផ្ទេរមកចូលរួម ជាមួយនឹងកីឡាដ្ឋាន Old Trafford ដោយសារតែបច្ចុប្បន្នកំពុងមានភាព មិនច្បាស់លាស់ នៃកីឡាករខ្សែប្រយុទ្ធ ២រូបរបស់ក្លឹបគឺកីឡាករ Antony និងកីឡាករ Jando Sancho ។

គួរឲ្យដឹងដែរថា Ghazi បានចាកចេញពីក្លឹប PSV ដោយផ្តាច់កុងត្រាហើយ បច្ចប្បន្នមិនមានក្លឹបលេងឬមាន តម្លៃខ្លួននោះទេ ហើយកីឡាករវ័យ ទើបតែ២៨ឆ្នាំរូបនេះ ក៏ធ្លាប់លេងឲ្យក្លឹប Aston Villa និងក្លឹប Everton ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top