កីឡា

Man City ទាក់ទងជាមួយនឹង កីឡាករ Griezmann

The FootMercato នៅថ្ងៃសៅរ៍នេះបានអះអាងថា ក្លឹបបិសាចក្រហម Man City ពិតជាបានទាក់ទង ជាមួយនឹងកីឡាករបារាំង Antonio Griezmann ពិតមែន ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ។

គ្រូបង្វឹកក្លឹបលោក Pep Guardiola គឺជាមនុស្សដែលបានធ្វើការទំនាក់ទំនង ដោយផ្ទាល់ជាមួយនឹងកីឡាកររូបនេះ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការចុះកុងត្រាថ្មីផ្ទេរយក Griezmann មកលេងនៅលីគកំពូលអង់គ្លេស នាពេលខាងមុខ។

ទោះយ៉ាងណាគេបានដឹងថាកីឡាករគោលដៅ ដំបូងឡើងរបស់លោក Pep និងក្លឹប Man City នោះគឺជាកីឡាករ ខ្សែប្រយុទ្ធ Harry Kane នោះទេប៉ុន្តែដោយសារតែក្លឹបមាន់ ខ្នាយមាស Spurs ហាក់ដូចជាមិនមានបំណងទំលាក់តម្លៃកីឡាករ សម្រាប់លក់កីឡាករខ្សែប្រយុទ្ធនេះ ឡើយនៅរដូវក្តៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top