កីឡា

Barcelona ខ្ចីបានកីឡាករ Demir និងមានជម្រើស ១០លានអ៊ឺរ៉ូ សម្រាប់ទិញ

កីឡាករវ័យក្មេងដែលកំពុងបង្ហាញខ្លួន បានយ៉ាងល្អជូនជម្រើសជាតិអូទ្រីស Yusuf Demir នោះត្រូវបានគេមើលឃើញថា នឹងទទួលបានឱកាសក្នុងការបង្ហាញខ្លួន ឲ្យក្លឹបយក្សអេស្បាញ Barcelona នាពេលខាងមុខជាមិនខាន។

នៅសប្តាហ៍នេះការប្រកាសជាផ្លូវការ បានបញ្ជាក់ថា Barcelona គឺបានឈានទៅដល់កិច្ចព្រមព្រៀង ចុះកុងត្រាខ្ចីជើងកីឡាករវ័យក្មេង Demir រូបនេះពីក្លឹប Rapd Vienna ហើយ ជាមួយនឹងជម្រើសក្នុងការទិញដាច់ក្នុងតម្លៃខ្លួន ប្រមាណជា១០លានអ៊ឺរ៉ូឬ៩លានផោន។

ទោះបីជាត្រឹមនឹងអាចលេងឲ្យក្លឹបឈុត B ក្តីប៉ុន្តែកីឡាករវ័យ១៨ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថានឹងអាចបង្ហាញ សមត្ថភាពល្អដើម្បីអាចបង្កើនទំរង់លេងនិង ចាប់យកសិទ្ធក្នុងការ លេងជាមួយនឹងឈុតធំ របស់ក្លឹបជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top