ភ្នំពេញ៖សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាទទួលបាន អនុញ្ញាតពីសហព័ន្ធវ៉ូវីណាមពិភពលោក រៀបចំព្រឹត្តការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេហ៍លើកទី៦ “6th Southeast Asian Championship” នៅកម្ពុជាធ្វើឡើងដើម្បីស្ទាប់ស្ទង់បច្ចេកទេស និងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនីរបស់ខ្លួនមុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី ៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ តាមអនឡាញថា កន្លងមកសហព័ន្ធបានធ្វើលិខិត ស្នើសុំសហព័ន្ធវ៉ូវីណាមពិភពលោក ធ្វើម្ចាស់ព្រឹត្តការណ៍ ប្រកួតកីឡាវ៉ូវីណាមជើងឯក អាស៊ីអាគ្នេហ៍ លើកទី៦ នាខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីសាកល្បងកមិ្រតបច្ចេកទេស និងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម និងកីឡាករ-កីឡាការិនីរបស់ខ្លួនត្រៀមខ្លួន ការប្រកួតកីឡា SEA GAMES 2023 លើកទី ៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។

បន្ទាប់ពីយើងបានទទួលសិទ្ធិផ្តាច់មុខ ពីសហព័ន្ធវ៉ូវីណាមពិភពលោក សហព័ន្ធបានរៀបចំ គោលការណ៍ទៅរដ្ឋាភិបាល់ រៀបចំការប្រកួតខាងលើក និងរៀបចំគម្រោងទៅៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)ស្វែងរកការជួយឧបត្ថម្ភ សម្រាប់ការប្រកួតជាផ្លូវការ។


លោកប្រធានបានបន្តថា ថ្ងៃសព្វសហព័ន្ធកំពុងសម្រិតសម្រាំង រកកីឡាករ-កីឡាការិនីល្អសម្រាប់ត្រៀម ក្នុងការប្រកួតកីឡា វ៉ូវីណាមជើងឯកអាស៊ីអាគ្នេហ៍ លើកទី៦ ក៏ដូចព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2032 លើកទី ៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។ ចំពោះការប្រកួតជើងឯកនេះ យើងមិនទាន់បានកំណត់វិញ្ញាសាឡើយ រងចាំការប្រជុំ គណៈកម្មការបច្ចេកទេសជាមុនសិន ដោយសារយើងទើបទទួលបានការអនុញ្ញាតពីសហព័ន្ធវ៉ូវីណាមពិភពលោក។ ប៉ុន្តែយើងនឹងដាក់វិញ្ញាសា ណាត្រៀម ការប្រកួត SEA GAMES 2032 តែម្តង ដើម្បីវាស់ស្ទង់សមត្ថភាព ក្រុមអត្តពលិកកម្ពុជាយើង ពីព្រោះ SEA GAMES 2023 យើងនឹងដាក់៣៣វិញ្ញាសាឯណ្ណោះ។

លោកបានបន្ថែមទៀតថា វិញ្ញាសាទាំង៣៣នោះ មានវិញ្ញាសាប្រយុទ្ធមាន១១វិញ្ញាសា សម្តែង និងមេគុន២២វិញ្ញាសា ចំណែកអត្តពលិកយើងចម្រាញ់យក ទៅតាមវិញ្ញាសាដែលយើងត្រូវដាក់ SEA GAMES 2023 យ៉ាងហោចណាស់ ក៏មានចំនួន៣០នាក់។សហព័ន្ធធ្វើសំណើរការប្រកួត ខាងលើទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឲ្យទទួលស្គាល់ផ្លូវ ព្រមទំាងផ្តល់ជយលាភី ដល់ក្រុម អត្តពលិកវ៉ូវីណាម៕
