Lionel Messi បានសម្រេចចិត្តបញ្ជូនកូនប្រុស របស់ខ្លួនឲ្យចូលហ្វឹកហាត់បាល់ទាត់ ជាមួយក្រុមយុវជនក្នុងក្លឹប Paris Sanit-Germain។
Messi បច្ចុប្បន្នកំពុងកសាងជីវិតថ្មីក្នុងក្លឹប ដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីស ក្រោយរួមរស់ជាមួយ Barcelona អស់រយៈពេល២១ឆ្នាំ។ ទន្ទឹមជាមួយគ្នានេះ គេក៏ចាប់ផ្ដើមបណ្ដុះកូនៗ ឲ្យចូលហាត់បាល់បណ្ដើរៗហើយក្នុងក្លឹប PSG។
Messi បានចុះឈ្មោះ Thiago និង Mateo ក្នុងឈុតយុវជន PSG។ Thiago Messi នឹងហាត់ក្នុងឈុតក្រោមអាយុ១០ឬ៩ឆ្នាំ ខណៈ Mateo ចូលរួមជាមួយយុវជនក្រោមអាយុ៧ឆ្នាំ៕
ប្រភព៖ Sabay