កីឡា

Hazard ប្តេជ្ញាចិត្តសាជាថ្មីធ្វើឲ្យមាន តម្លៃបំផុតសម្រាប់ក្លឹប

ក្លឹបយក្សអេស្បាញ Real Madrid ស្ទើរតែបានសម្រេចចិត្តទៅហើយកាលពីរដូវក្តៅកន្លងទៅនេះក្នុងការលក់កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard ចេញប៉ុន្តែមិនអាចធ្វើ
ទៅបានជោគជ័យឡើយដោយក្លឹបមិនអាចចរចាបាន Mbappe ពី PSG ។

ជាការឆ្លើយតបទៅនឹងបញ្ហានេះកីឡាករផ្ទាល់បានចេញមកធ្វើការបកស្រាយថាមនុស្សជាច្រើនបានមើលមកកាន់ខ្លួនថាត្រឹមជាកីឡាករដែលតែងតែរបួសប៉ុណ្ណោះហើយបានប្តេជ្ញាចិត្តសាជាថ្មីថា នឹងធ្វើឲ្យខ្លួនក្លាយជាកីឡាករដែលសាកសមនឹងតម្លៃសម្រាប់ Real Madrid ជាមិនខាននៅរដូវកាលនេះ។

គួរឲ្យដឹងដែរថា Hazard បានធ្លាក់ចុះទៅក្នុងបញ្ហារងរបួសជាបន្តបន្ទាប់ចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹងក្លឹបតាំងពីឆ្នាំ២០១៩ក្នុងតម្លៃខ្លួនរហូតទៅដល់១០០លានអ៊ឺរ៉ូហើយមិនសូវ បានបង្ហាញខ្លួនលេងជាញឺកញាប់ជូនក្លឹបនោះគេនិងថែមទាំងបានក្លាយទៅជាគោលដៅសម្រាប់ក្លឹបលក់ចេញទៀតផងកាលពីរដូវក្តៅកន្លងមកថ្មីៗនេះ៕ ប្រែសម្រួល៖ស៊ុនលី


Most Popular

To Top