កីឡា

Thiago និង​កូន​កំពូល​ខិល Mateo ត្រូវ​បាន​ Messi បញ្ចូល​ឲ្យ​ហាត់​ក្នុង​យុវជន PSG

Lionel Messi បាន​សម្រេច​ចិត្ត​​បញ្ជូន​កូន​ប្រុស ​របស់​ខ្លួន​ឲ្យ​ចូល​ហ្វឹកហាត់​បាល់ទាត់​ ជាមួយ​ក្រុម​យុវជន​ក្នុង​ក្លឹប​ Paris Sanit-Germain។

Messi បច្ចុប្បន្ន​កំពុង​កសាង​​ជីវិត​ថ្មី​ក្នុង​ក្លឹប​ ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ក្រោយ​​រួមរស់​ជាមួយ Barcelona អស់​រយៈពេល​២១​ឆ្នាំ។ ទន្ទឹម​ជាមួយ​គ្នា​នេះ​ គេ​ក៏​​ចាប់​ផ្ដើម​បណ្ដុះ​កូន​ៗ​ ឲ្យ​ចូល​ហាត់​បាល់​បណ្ដើរ​ៗ​ហើយ​ក្នុង​ក្លឹប PSG។

Messi បាន​ចុះ​ឈ្មោះ Thiago និង Mateo ក្នុង​ឈុត​យុវជន PSG។ Thiago Messi នឹង​ហាត់​ក្នុង​ឈុត​ក្រោម​អាយុ​១០​ឬ​៩​ឆ្នាំ ខណៈ Mateo ចូលរួម​ជាមួយ​យុវជន​ក្រោម​អាយុ​៧​ឆ្នាំ៕​

ប្រភព៖ Sabay

Most Popular

To Top