កីឡាករខ្សែបម្រើ អតីតធ្លាប់លេងឲ្យក្លឹប Juventus និងបច្ចុប្បន្នកំពុងក្លាយ ទៅជាមុខសញ្ញារបស់ Barcelona កាត់ចេញពីបញ្ជី Pjanic នោះទីបំផុតគឺមានទ្រនំថ្មី ដើម្បីចាកចេញហើយ។
Barcelona បានអះអាងថាកីឡាករ Pjanic គឺនឹងត្រូវធ្វើដំណើរ ចាកចេញពីកីឡាដ្ឋាន Camp Nou ទៅចូលរួមជាមួយនឹងក្លឹបតួកគី Besiktas ប៉ុន្តែទោះបីជាយ៉ាងណា ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា Pjanic បានក្លាយទៅជាកីឡាករបន្ទាប់ពី Lionel Messi, Antoine Griezmann និងកីឡាករ ជាច្រើនទៀតដែលបានចាកចេញ ពីក្លឹបដើម្បីអាចកាត់បន្ថយប្រាក់ខែ ខណៈដែលក្លឹបកំពុងជួប បញ្ហាវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ ស៊ុន លី
