ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងពាក់លេខ៧ សម្រាប់ការត្រឡប់មកកាន់ Manchester United ជាថ្មី។

ក្លឹបបិសាចក្រហមបានប្រកាស Ronaldo នឹងទទួលបានលេខចាស់របស់ខ្លួនវិញ ដែលគេធ្លាប់ពាក់តាំងពីចូលរួមជាមួយក្លឹបដំបូង។ ក្រុមលោក Ole Gunnar Solskjaer បានសុំការអនុញ្ញាតពី Premier League ក្នុងការការដូរលេខនេះ។
ដូច្នេះ Ronaldo នឹងគ្រងលេខ៧ ជំនួស Edinson Cavani ដែលនឹងផ្លាស់ទៅពាក់លេខ២១វិញ ក្រោយ Daniel James ចាកចេញទៅកាន់ Leeds។ កីឡាករសញ្ជាតិព័រទុយហ្គាល់ ក៏បានអរគុណទៅកាន់ Cavani ផងដែរ ចំពោះការលះបង់មួយនេះ។

Ronaldo បាននិយាយថា ពីមុនគេមិននឹកស្មានថា អាចពាក់លេខ៧ម្ដងទៀតទេ។ ដូច្នេះគេពិតអរគុណធំទៅកាន់ Edi សម្រាប់កាយវិការដ៏ល្អនេះ។ លេខ៧ ជាលេខពិសេសបំផុតក្នុងក្រុម Man United ដែលធ្លាប់ពាក់ដោយវីរបុរសក្លឹបជាច្រើនដូចជា George Best, Bryan Robson, Eric Cantona និង David Beckham៕
ប្រភព៖ Sabay
