ការប្រកួតរវាងក្រុមប្រេស៊ីល និងអាហ្សង់ទីនត្រូវបានផ្អាកសិន ហើយបន្ទាប់ពីក្រុមសុខាភិបាលប្រេស៊ីល រកឃើញថាកីឡាករអាហ្សង់ទីន ៤នាក់ដែលមកពីអង់គ្លេស មិនបានធ្វើចត្ដាឡីស័កត្រឹមត្រូវ។
ការប្រកួតជម្រុះ World Cup ២០២២ ខាងលើចាប់ផ្ដើមបានតែបន្ដិចប៉ុណ្ណោះ ក៏ត្រូវបានខាងសន្ដិសុខចូលមកផ្អាកសិន ក្រោយពីខាងប្រេស៊ីលទើបរកឃើញថាកីឡាករក្នុង ក្រុមអាហ្សង់ទីនដល់ទៅ ៤នាក់មកពីអង់គ្លេស។ បើតាមច្បាប់កីឡាករទាំង ៤នាក់នោះ ត្រូវធ្វើចត្ដាឡឺស័កសិនទើបអាចលេងបាន តែនេះពួកគេមកដល់ហើយ ក៏មានអ្នកចូលលេងប្រកួតថែមទៀត។

ការរំសាយពាក់កណ្ដាលទីបែបនេះ បានធ្វើឱ្យ Messi ប្រធានក្រុមអាហ្សង់ទីន បានបង្ហាញអារម្មណ៍ដែរថា ក្រុមរបស់ខ្លួនបានមកដល់ប្រេស៊ីល៣ថ្ងៃមកហើយ។ រយៈពេលនេះ សមណាស់ខាងក្រសួងសុខភិបាល ឬអ្នកពាក់ព័ន្ធបានដឹង ហើយអាចទាក់ទងកីឡាករ មកពីអង់គ្លេសទៅធ្វើចត្ដាឡឺស័កបាន។ មិនគួរណាមកចូលផ្អាកការប្រកួត នៅពាក់កណ្ដាលទីបែបនេះឡើយ៕
ប្រភព៖ Sabay
