ខ្សែប្រយុទ្ធ Neymar រកចំណូលបានដល់ទៅ ៤០០លានអឺរ៉ូឯណោះ នៅឆ្នាំដំបូងរបស់ខ្លួន ក្រោយពីផ្លាស់ចេញ ពីក្រុម FC Barcelona ទៅ។
យោងតាមប្រភព ដែលខាងវិបសាយ Marca ទទួលបាន គឺខ្សែប្រយុទ្ធប្រេស៊ីលខាងលើ ទទួលបានចំណូលច្រើនមែនទែន នៅឆ្នាំដំបូងរបស់ខ្លួន នៅទឹកដីបារាំង។ ដោយចំណូលទាំងអស់នោះ ភាគច្រើនចេញពីខាង commercial ដែលរូបគេទទួលថត និងផ្នែកផ្សេងៗទៀត ក្រោយពីការផ្លាស់មកលេងនៅ PSG ។

ជាមួយនឹងការទទួលបាន ចំណូលច្រើនរបស់ Neymar នេះដែរ លោក Nasser Al Khelaifi ដែលជាប្រធានក្លឹប PSG បាននិយាយនៅថ្ងៃចុះកុងត្រាដែរថា៖ “យើងនឹងរកប្រាក់បានយ៉ាងច្រើន ពី Neymar ជាងការចំណាយរបស់យើង នាំយកគេមកទៀត”។
ក្លឹប PSG កាលពីទិញ Neymar បាននោះ ពួកគេលក់អាវដាច់ខ្លាំង ក្រោយពីមានការប្រកាសផ្លូវការ។ ក្លឹបក៏បានបញ្ជាក់ទៀតថាវត្ដមានរបស់កីឡាករប្រេស៊ីលនេះ គឺជាកត្តាសំខាន់សម្រាប់ការចុះកុងត្រា សម្រាប់ផលិតផល brand Replay ឬ Nike Jordan ៕ ប្រភព៖ សប្បាយ
