កីឡា

Ronaldo បង្ហាញ​​ខ្លួន​​ជា​លើក​​ដំបូង​ ឲ្យ United អាច​នឹង​ពន្យារពេល ដោយ​សារ​មូលហេតុ​នេះ

Cristiano Ronaldo អាច​នឹង​ត្រូវ​រង​ចាំ​រហូត​ដល់​ថ្ងៃ​អង្គារ​ សប្ដាហ៍​ក្រោយ សម្រាប់​ការ​បង្ហាញ​ខ្លួន ​ប្រកួត​ជា​លើក​ដំបូង​ ឲ្យ Manchester United។

កីឡាករ​វ័យ​៣៦​ឆ្នាំ​​គ្រោង​នឹង​ចូល​ហ្វឹកហាត់ ​​ជាមួយ​បិសាច​ក្រហម ​នៅ​សប្ដាហ៍​​នេះ ​ជា​លើក​ដំបូង ចាប់​តាំង​​ផ្ទេរ​ពី Juventus ក្រោយ​ធ្វើ​ចត្តាឡីស័ក ​ចំនួន​៥​ថ្ងៃ។ ប៉ុន្តែ​បើ​តាម​ប្រភព The Sun រាយការណ៍​ថា Ronaldo នឹង​មាន​ពេលវេលា​តិចតួច ​​ក្នុង​ការ​រៀបចំ​ខ្លួន​ ប្រកួត​ក្នុង​លីគ​​ទល់​នឹង Newcastle នៅ​ចុង​សប្ដាហ៍​នេះ។

Ronaldo ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​លោក Ole Gunnar Solskjaer ដាក់​ឲ្យ​អង្គុយ​កៅអី​បម្រុង​សិន ​ក្នុង​ការ​ប្រកួត​ជាមួយ Newcastle។ យ៉ាងណា កីឡាករ​វ័យ​៣៦​ឆ្នាំ​ អាច​នឹង​​ជាប់​ជា​ជម្រើស​ដំបូង ​ជួយ United លេង​នៅ Champions League ទល់​នឹង Young Boys នៅ​ថ្ងៃ​អង្គារ​​សប្ដាហ៍​ក្រោយ។

Ronalod បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ ក្រោយ​ត្រឡប់​មក​កាន់ Man United វិញ ក្នុង​តម្លៃ​ខ្លួន ១៩,៨​លាន​ផោន​ផ្លាស់​ពី Juventus៕​​ ប្រភព៖ សប្បាយ

Most Popular

To Top