កីឡា

ធ្លាយរឿង Neymar ​រក​បាន​៤០០​លាន​អឺរ៉ូ កាល​ឆ្នាំ​ដំបូង​នៅ PSG

ខ្សែ​ប្រយុទ្ធ Neymar រក​ចំណូល​បាន​ដល់​ទៅ ៤០០​លាន​អឺរ៉ូ​​ឯ​ណោះ ​នៅ​ឆ្នាំ​ដំបូង​របស់​ខ្លួន ​ក្រោយ​ពី​ផ្លាស់​ចេញ ពី​ក្រុម FC Barcelona ​ទៅ។

​យោង​តាម​ប្រភព​ ដែល​ខាង​វិបសាយ Marca ​ទទួល​បាន ​គឺ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ខាង​លើ ​ទទួល​បាន​ចំណូល​ច្រើន​មែនទែន​ នៅ​ឆ្នាំ​ដំបូង​របស់​ខ្លួន ​នៅ​ទឹក​ដី​បារាំង។ ដោយ​ចំណូល​ទាំង​អស់​នោះ ​ភាគ​ច្រើន​ចេញ​ពី​ខាង commercial ​ដែល​រូបគេ​ទទួល​ថត ​និង​ផ្នែក​ផ្សេង​ៗ​ទៀត ​ក្រោយ​ពី​ការ​ផ្លាស់​មក​លេង​នៅ PSG ​។

​ជាមួយ​នឹង​ការ​ទទួល​បាន ​ចំណូល​ច្រើន​របស់ Neymar ​នេះ​ដែរ ​លោក ​Nasser Al Khelaifi ​ដែល​ជា​ប្រធាន​ក្លឹប PSG ​បាន​និយាយ​​នៅ​ថ្ងៃ​ចុះ​កុងត្រា​ដែរ​ថា​៖ “យើង​នឹង​រក​ប្រាក់​បាន​យ៉ាង​ច្រើន ​ពី Neymar ​ជាង​ការ​ចំណាយ​របស់​យើង ​នាំ​យក​គេ​មក​ទៀត”។

​ក្លឹប​ PSG ​កាល​ពី​ទិញ Neymar ​បាន​នោះ ​ពួកគេលក់​អាវ​​ដាច់ខ្លាំង ក្រោយពី​មានការ​ប្រកាស​ផ្លូវការ។ ក្លឹប​ក៏​បាន​បញ្ជាក់​ទៀត​ថា​វត្ដមាន​របស់​កីឡាករ​ប្រេស៊ីល​នេះ គឺ​ជា​កត្តា​សំខាន់សម្រាប់​ការ​ចុះ​កុងត្រា ​សម្រាប់​ផលិតផល brand Replay ឬ Nike Jordan ៕ ​ប្រភព៖ សប្បាយ

Most Popular

To Top