កីឡា

ឧបនាយករដ្ឋមន្ត្រីចិន ជំរុញឲ្យការប្រកួត កីឡាអូឡាំពិក រដូវរងាឆ្នាំ២០២២ ទទួលបានជោគជ័យ

ប៉េកាំង៖ លោកឧបនាយករដ្ឋមន្រ្តីចិន Han Zheng បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែង ដើម្បីធានាថា ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក រដូវរងាឆ្នាំ២០២២ “2022 Olympic and Paralympic Winter Games” នៅទីក្រុងប៉េកាំង ដំណើរការដោយរលូន តាមកាលវិភាគ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

លោក Han សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន និងជាប្រធានក្រុមដឹកនាំការត្រួតពិនិត្យ ការត្រៀមរៀបចំទីក្រុងប៉េកាំង ឆ្នាំ ២០២២ បានធ្វើសុន្ទរកថានេះ ក្នុងដំណើរទស្សនៈកិច្ចមួយ ទៅកាន់ទីក្រុង Zhangjiakou ភាគខាងជើងខេត្តហឺប៉ី ប្រទេសចិន។

លោកបានជំរុញឲ្យខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់នូវព្រឹត្តិការណ៍ សាមញ្ញសុវត្ថិភាព និងភាពត្រចះត្រចង់។

ក្នុងអំឡុងពេល នៃការត្រួតពិនិត្យលោក Han បានទៅមជ្ឈមណ្ឌលជិះស្គីជាតិ ភូមិអូឡាំពិករដូវរងា និងប៉ារ៉ាឡាំពិកភូមិសួនព្រិល និងសាលតាំងពិពណ៌ ដើម្បីស្វែងយល់ពីការសាងសង់ ការរៀបចំផែនការអនាគត និងការងារបង្ការការរីករាលដាល។ ដោយកត់សម្គាល់ថា ការងាររៀបចំបានឈានចូល ដល់ដំណាក់កាលសំខាន់ លោក Han បានអំពាវនាវឲ្យមាន ការរៀបចំទីកន្លែង និងគុណភាពសំណង់ ប្រកបដោយគុណភាពខ្ពស់ និងការគ្រប់គ្រងប្រតិបត្តិការ ដោយប្រុងប្រយ័ត្ន។

លោកក៏បានសង្កត់ធ្ងន់ លើផែនការត្រឹមត្រូវដើម្បីការពារ និងគ្រប់គ្រងការរីករាលដាល នៃមេរោគ COVID-19 ។នៅកន្លែងបេតិកភ័ណ្ឌវប្បធម៌ នៅ Zhangjiakou លោកបានបន្តថា ក្នុងអំឡុងពេលរៀបចំកន្លែង និងការសាងសង់កន្លែងនោះ កិច្ចខិតខំប្រឹងប្រែងគួរតែត្រូវបានធ្វើឡើង ដើម្បីការពារវត្ថុបុរាណវប្បធម៌ផងដែរ។ លោកក៏បានសង្កត់ធ្ងន់ លើការការពារព្រៃឈើ ស្មៅ និងផែនការប្រើប្រាស់ កន្លែងប្រកួតបន្ទាប់ ពីកីឡាអូឡាំពិក៕ ដោយ៖លី ភីលីព

Most Popular

To Top