យោងតាមការចេញផ្សាយរបស់ AS នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករឆ្នើមរបស់ក្លឹប Leicester City ម្នាក់កំពុងក្លាយ ទៅជាគោលដៅរបស់ ក្លឹបយក្សអង់គ្លេសបិសាចក្រហម Man UTD និងក្លឹបអ្នកមានបុណ្យអេស្បាញ Barcelona ផងដែរក្នុងពេលជាមួយគ្នានេះ។
ក្រៅតែពីនោះ សូម្បីតែក្លឹបអធិរាជស Real Madrid វិញក៏បានបង្ហាញចំណាប់អារម្មណ៍ ដូចគ្នាទៅលើទំរង់លេងរបស់កីឡាករ Youri
Tielemans រូបនេះទោះបីជាកុងត្រា របស់គាត់នឹងត្រូវផុតកំណត់ រហូតដល់ឆ្នាំ២០២៣ក្តី។
កីឡាកររូបនេះបានបង្ហាញ ទំរង់លេងយ៉ាងល្អកាលពី រដូវកាលមុននិងដើមរដូវកាលនេះ ប៉ុន្តែមកដល់ពេលនេះគាត់ និងក្លឹបនៅមិនទាន់បាន
ឈានទៅដល់ការពិភាក្សាគ្នា ដើម្បីបន្តកុងត្រាថ្មី នៅឡើយខណៈដែលក្លឹបទាំងនោះ នឹងចាប់ផ្តើមធ្វើការងារ របស់ពួកគេនៅក្នុងខែមករាខាងមុខនេះហើយ ៕
ប្រែសម្រួល៖ ស៊ុន លី