Floyd Mayweather បានចំណាយប្រាក់ប្រមាណ ១៨លានដុល្លារទិញផ្ទះនៅ Miami Beach ដើម្បីទុកគ្រាន់ទៅលំហែរកាយម្ដងម្កាល។

កំពូលអ្នកប្រដាល់ដែលត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិប្រហែល៤៥០លានដុល្លារខាងលើ មានផ្ទះ២កន្លែងទៅហើយនៅ Beverly Hills មួយកន្លែងតម្លៃ ២៦លានដុល្លារ និងនៅ Las Vegas តម្លៃ១០លានដុល្លារ។ ការទិញផ្ទះនៅ Miami គឺជាផ្ទះទី៣របស់គេហើយតម្លៃ ១៨លានដុល្លារទៀត។ Floyd ក៏នៅមានផ្ទះសំណាក់ ២កន្លែងទៀតនៅ Las Vegas ផងដែរ នឹងកន្លែងហាត់ប្រាណក៏ធំមួយដែលជាកន្លែងរូបគេ ទៅហាត់ជាប្រចាំ។

ក្រៅពីចំណាយប្រាក់រាប់លានដុល្លារ ទៅលើផ្ទះនេះហើយ អតីតកីឡាករវាយមិនដែលចាញ់ របស់អាមេរិកនេះ ក៏នៅមានការ៉ាស់ឡានធំ២ទៀតដែរ ដែលកំពុងដាក់ឡានថ្លៃៗរបស់គេ។ តម្លៃសរុបឡានទាំងអស់ ដែលរូបគេទិញប្រមាណ ២៧លានដុល្លារ។ ក្រៅពីរឿងទាំងអស់នេះហើយ Floyd ក៏តែងតែបង្អួតអ្នកគាំទ្រ ជាមួយគ្រឿងអលង្ការដាំពេជ្រ និងលុយពេញៗកាបូបដែរ ឱ្យតែចេញដើរទៅណាម្ដងៗ៕ ប្រភព៖ សប្បាយ
